Monday, February 11, 2013

កាព្យឆ្លើយឆ្លង (៧)


សម្ដីផ្អែមល្ហែមខែបចិត្តស្រី                             ឱ្យលង់ស្នេហ៍ថ្លៃតាមសុបិន
រាប់រយឆ្នាំខែក៏មិនជិន                                    បានត្រឹមសុបិនក៏មិនថា។

បើសិនបានថ្លៃមករួមខ្នើយ                             ម្ចាស់ស្នេហ៍អូនហ្អើយម្លេះសុខា
បើបានជាគូរលុះមរណា                                 អូនផ្សងសច្ចាស្ម័គ្រមេត្រី។


ព្រះ‌សូរ្យកុំយាងជួយត្រង់ត្រាប់                      វាចាសាស័ព្ទរបស់ស្រី
ថានាងស្នេហ័ខ្ញុំលុះក្សិណក្ស័យ                     អ្នកជាសាក្សីជួយដឹងឮ។

រៀមក៏ច្នោះដែរស្ម័គថែផ្កា                               ភក្តីសច្ចាមិនបញ្ឈឺ
បើវះចិត្តបានបងមិនព្រឺ                                  បញ្ជាក់នេះឬពិតស្មោះត្រង់។


កុំៗវះចិត្តណាអ្នកថ្លៃ                                       សូមតែប្រណីកុំបោះបង់
ឱ្យស្រីឯកាណា៎ឆោមយង់                              ខ្មាស់គេថាល្ងង់ងាយជឿចិត្ត។

អូនជឿអូនស្មោះតែបងមួយ                     ផែនដីរញ្ជួយមិនដល់រឹទ្ធិ
ផ្ទៃមេឃបាក់ធ្លាក់មិនភ័យភិត                   ឱ្យតែរស់ស្និទ្ធនឹងរៀមបង។

No comments:

Post a Comment