ឧកញ៉ាទេពពិទូរ
ក្រសេម គន្ថបណ្ឌិត រៀបរៀង
មហោរីវង់តូច (បែបជាន់ដើម)
វង់ភ្លេង "មហោរី" ជាភ្លេងខ្មែរម្យ៉ាងដែលមានមកតាំងពីបុរាណកាល ដោយខ្មែរបានផ្ដើមបង្កើតឡើងដោយគំនិតខ្លួនឯងជាដំបូង ក្នុងវេលាដែលខ្មែរចុះមកនៅក្នុងប្រទេសកម្ពុជានេះ ហើយមិនមែនជារបស់បានបែបមកពីប្រទេសឥណ្ឌាទាំងស្រុង ឬបានមកអំពីប្រទេសឯណានិមួយក៏ទេដែរ គឺកើតឡើង ដោយខ្មែរប្រឌិតផ្សំឡើងដោយខ្លួនឯង ។ សូម្បីសម្ដេចក្រុមព្រះយ៉ាដាំរុងរាជានុសិទ្ធិ អ្នកតែងប្រវត្តិភ្លេងផ្សេង ៗ របស់សៀមក៏ថា ភ្លេងមហោរីជារបស់ខ្មែរ ហើយសៀមផ្ទេរ យកបែបអំពីខ្មែរទៅលេង ១ ជាន់ទៀត ។ ចំនុចនេះបើនឹងស្រាវជ្រាវរកទៅគង់ឃើញពិតដូច្នេះ ព្រោះប្រទេសនានា វៀរលែងតែប្រទេសសៀម ១ ចេញ គឺមិនមានភ្លេងបែបនេះឡើយ ។
ភ្លេងមហោរីនេះ កាលពីជំនាន់ដើមខ្មែរលេងក្នុង ១ វង់ មានគ្នាប្រមាណ ៤ ទៅ ៥ នាក់ប៉ុណ្ណោះ គឺៈ
១- អ្នកច្រៀងនាំបទនឹងគោះឆឹងដោយខ្លួនឯង
២- អ្នកកូតទ្រខ្សែ ៣ (គឺទ្រខ្មែរ)
៣- អ្នកត្រេះចាប៉ី
៤- អ្នកផ្លុំខ្លុយ
៥- អ្នកដំស្គរធោន
ក្នុងសម័យដើម អ្នកលេងភ្លេងមហោរីនឹងភ្លេងមហោរីមានតែប៉ុណ្ណេះឯង អ្នកស្រុកនាំគ្នាលេងអស់កាលជាអង្វែង ។
សម័យក្រោយៗមក មានអ្នកគិតបន្ថែមគ្រឿងមហោរីឡើងទៀត ដោយលំដាប់មកលុះមកដល់សម័យនេះ ភ្លេងមហោរីទើបមានគ្រឿងច្រើន ហើយចែកចេញជា២យ៉ាងគឺមហោរីគ្រឿងពិណពាទ្យ ឬមហោរីគ្រឿងធំ (វង់ធំ) និង មហោរីគ្រឿងខ្សែ ។

ក/- ប្រវត្តិមហោរីគ្រឿងពិណពាទ្យ ឬមហោរីគ្រឿងធំ (វង់ធំ)៖
ក្នុងសម័យដើមឯណោះ ការលេងភ្លេងមហោរីច្រើនមានតែពួកប្រុសៗ លេងប៉ុណ្ណោះ លុះសម័យតមក
ទើបប្រុសខ្លះ ស្រីខ្លះ លេងរួមវង់ជាមួយគ្នា ដោយយកស្រីជាអ្នកច្រៀងនាំបទ ព្រោះស្រីច្រើនមានសំឡេងពីរោះផ្អែមល្ហែមជាទីត្រូវចិត្តរបស់អ្នក ស្ដាប់ទូទៅ ។
សម័យក្រោយនោះមកទៀត ប្រមាណតាំងពីសម័យក្រុងលង្វែកជាដើម ទើបកើតមានក្រុមមហោរីស្រីសុទ្ធ
(គ្មានប្រុសលាយ) ១ បែបបទៀត ដោយមានពួកអ្នកធំដែលមានធនធាន នឹងមានបរិវារច្រើនផ្ដើមបង្ហាត់ពួកស្រីឲ្យលេងឡើង ដើម្បីប្រគំបំរើខ្លួន
។
រាប់តាំងពីមានពួកស្រីលេងមហោរីឡើងហើយ ប្រហែលជាមានមនុស្សនិយមច្រើន ទើបជាហេតុឲ្យមានអ្នកគិតប្រែកែបន្ថែមគ្រឿងមហោរីច្រើនឡើងដោយ លំដាប់មក តាមដែលប្រាកដក្នុងវេលានេះមានដល់ទៅ ១២ យ៉ាង គឺៈ
១- ទ្រខ្សែ ៣
២- តាខេ
៣- ខ្លុយ
៤- រនាតឯក មាស
៥- រនាតឯក
៦- រនាតធុង (រនាតសំឡេងធំ)
៧- រនាតតូច (រនាតសំឡេងតូច)
៨- គងវង់ធំ
៩- គងវង់តូច
១០- ស្គរធោន
១១- រមនា
១២- ឈឹង (គោះចង្វាក់) ។
មហោរីពិណពាទ្យនេះ ច្រើនមានតែប្រុសលេង ឬក៏មានស្រីលាយម្នាក់ឬពីរនាក់ប៉ុណ្ណោះ ។ គេឃើញ នៅមានលេងរហូតដល់សព្វថ្ងៃនេះ ។

ខ/- មហោរីគ្រឿងខ្សែ (ខ្លះហៅភ្លេងខ្មែរ)
ការដែលមានឈ្មោះថា "មហោរីគ្រឿងខ្សែ" ព្រោះភ្លេងនេះប្រើគ្រឿងខ្សែច្រើនជាងភ្លេងដទៃ ទាំងសំឡេងសោតក៏ពីរោះរងំរណ្តំណាស់ ហើយសំឡេងស្រាលជាងមហោរីគ្រឿងធំ
ឬមហោរីពិណពាទ្យ, សម័យនេះ មហោរីគ្រឿងធំពុំសូវមានលេងណាស់ណាទេ
ច្រើនមានលេងតែមហោរីគ្រឿងខ្សែ ៗ នេះហើយជាគ្រឿងលេងរបស់ពួកស្ត្រី
ទើបមានឈ្មោះថា
"ក្រុមមហោរីស្ត្រី" មហោរីគ្រឿងខ្សែនេះ វង់ធំ
មានគ្រឿងភ្លេង ១២ យ៉ាងដែរគឺ៖
១- ទ្រខ្សែ ៣ គ្រឿងកូត
២- ទ្រអ៊ូ គ្រឿងកូត
៣- ទ្រឆែ គ្រឿងកូត
៤- ចាប៉ី គ្រឿងត្រេះ
៥- តាខេ គ្រឿងត្រេះ (ខ្លះហៅថាតៈខេ ប្រែថាក្រពើ)
៦- ខ្លុយ គ្រឿងផ្លុំ
៧- រនាតឯក គ្រឿងវាយ
៨- រនាតធុង គ្រឿងវាយ
៩- គងធំ គ្រឿងវាយ
១០- ស្គរធោន គ្រឿងទះ
១១- រមនា គ្រឿងទះ
១២- ឈឹង គ្រឿងគោះចង្វាក់ ។

តែមកក្នុងសម័យនេះ អ្នកខ្លះគេថែម អាគរដេយ៉ុង គ្រឿងភ្លេងបារាំង
១ មកទៀត ហើយបន្ថយទ្រខ្សែ ៣ ចេញក៏មាន ។
ប្រភពៈ http://www.budinst.gov.kh/?q=node/254
ប្រភពៈ http://www.budinst.gov.kh/?q=node/254
No comments:
Post a Comment