បងយកទ្រូងពាំងការពារស្រី លង់លុះផែនដីឆេះខ្ទេចផង់
ស្នេហ៍ស្មោះភក្តីមិនបោះបង់ មានរៀមត្រកងស្ម័គរួមខ្នើយ។
ស្តាប់បេះដូងបងនាងនឹងដឹង ថាប្រុសម្នាក់ហ្នឹងតែងដង្ហើយ
ចង់និត្យនៅក្បែរកែវត្រាណត្រើយ ឧ៍...ម្ចាស់ចិត្តអើយស្នេហ៍នាងមួយ។

ល្អណាស់គូស្នេហ៍បែរយល់ចិត្ត ប្រលោមលោមស្និទ្ធពិតគ្មានព្រួយ
លះបង់ជូនគ្នាមួយនិងមួយ ស៊ូរក្សាត្រួយពន្លកស្នេហ៍ ។
ខ្ញុំក៏សាទរ បវរជូន ក្នុងនាមបងប្អូនឈាមជាខ្មែរ
សូមមានសេរីកុំបីបែរ បានដល់គូស្នេហ៍ថែភក្តី ។
អាយុ វណ្ណៈ សុខៈ ពល សូមឲ្យបានដល់មង្គលសួស្តី
បានជោគជយានាលោកីយ៍ គ្រប់ទិន្នរាត្រីអវសានអើយ ។

អរគុណវណ្ណនីជាអនេក ដែលរួមរំលែកពាក្យឆ្លងឆ្លើយ
ថែមទាំងជូនពរមង្គលត្រើយ ក្នុងចិត្តបានស្បើយហើយត្រេកអរ។
ប្រហែលរង់ចាំជាតិថ្មីទៀត ជាតិនេះត្រឹមញាតិនឹងឆោមពណ៌
ឧ៍..អង្គារ៉ាល្អសែនល្អ ធីតាអង្គរកល្យាណី។

បញ្ចប់
21,11,2012
No comments:
Post a Comment