អរគុណលោកគ្រូជាពន់ពេក ពន្យល់វែកញែកអស់សេចក្តី
រំលែកចំណេះបែបកវី ឃ្លោងឃ្លាមានន័យចងចិត្តអាន។
បែបបទកំណាព្យមានច្រើនណាស់ កវីចាស់ៗពីបុរាណ
ចងក្រងកត់ត្រាតាមលំអាន ជាច្រើនសន្ឋានបានទុកមក។
សសេរសសើរអ្នកប្រាជ្ញខ្មែរ តាក់តែងជាកេរ្ត៍បញ្ញាជ្រក
សាស្ត្រាស្លឹករិតគិតរុករក លាក់ខ្លួនពួនជ្រកតាមអារាម។
កកាយកកើតករគំនិត ប្រាជ្ញប្រាយព្រោកប្រិតចារចែងតាម
សិលាចារឹកទុកជាស្នាម ដៅដួចដិតដាមខ្ញង់វប្បធម៌។

No comments:
Post a Comment