Monday, February 11, 2013

កាព្យឆ្លើយឆ្លង (៦)


នាងល្អទាំងរូបទាំងចរិយា                              សូម្បីនាមាដូចអប្សរ
សម្លេងពិរោះស្តាប់កំដរ                                  សោតាចេញចរផ្ទៀងមិនណាយ។

ស្នាមញញឹមជាក់ដូចអប្សរា                           នាឋានសួគ៌ាខ្ពស់សែនឆ្ងាយ
នេត្រាស្រទន់មន្តស្នេហ៍រាយ                          ក្លិនក្រអូប‌សាយដូចម្លិះផ្កា។

បានត្រឹមតែលួចគួចបំណង                           មិនបានដូចប៉ងក្នុងចិន្តា
ស្រស់ឆោមលោមពណ៌អង្គារ៉ា                       ត្រឹមឃើញកន្និដ្ឋាក្នុងសុបិន។

បើសិនជាអាចហោះហើរបាន                        នឹងជួបកល្យាណកែវមាសឆ្អិន
ស្រឡោចស្រឡាបស្ងាបមួយសិន                 ប្រហើរតែក្លិនមិនឃើញខ្លួន។

          ហិ‌..ហិ‌..បងលែបខាយលេងទេអង្គារ៉ាអើយ..


    ហិហិហិ... Add friend ក៏មិនបានដែរ.. ហិហិហិ.. Friends 5,000 នាក់ជាងទៅហើយ ....


®អាណិតណាស់...
អង្គារ៉ាជាអ្នកជំនួញដ៏ពូកែ‌‌‌‌ ហើយរស់នៅអាមេរិកឯណោះ។
ខ្ញុំបានជួបនាងម្តង‌‌‌‌ កាលនាងមកលេងស្រុកខ្មែរ។
មិនដឹងថ្ងៃណានាងមកទៀតទេ...

No comments:

Post a Comment