Monday, February 11, 2013

កាព្យឆ្លើយឆ្លង (៥)


មិនហ៊ានទទួលទេអ្នកបង                              ពាក្យពេចន៍ណេងណងបែបកវី
តែប្អូនចង់ត្រងភ្ជាប់និស្ស័យ                           ចម្លងស្នាដៃជាកម្រង។

តម្រិះតិចតួចកួចមកផ្សំ                                  ប្រមែប្រមុំផ្ដុំចងក្រង
សាបព្រោះពាក្យពេចន៍ជាបំណង                  ជាក់ស្បានខ្មែរផងគ្រប់ទិសទី។


សមាយោគពេចន៍លេចឃ្លោងឃ្លា                 តាក់តែងកាព្យាព្រោះសំភី
នាំអារម្មណ៍មិត្តឋានរមណីយ៍                        ក្រេបផ្ចង់រាជនីដែនដីកាព្យ។

អត្ថន័យបំផុសរាល់គំនិត                                អ្នកអានដួចដិតអក្ខរាខាប
ក្បួនខ្នាតដូនតាចារប្រាយប្រាប់                     លំអានរៀងរាបជាកេរ្ត៍ទុក។


ស្តាយណាស់ ស្តាយណាស់ប៉ះអ្នកថ្មី            លលេងសំដីស្រីទ្រលុក
សុទ្ធតែវោហារមិនព្រាងទុក                           កាព្យាទំនុកសែនរណ្តំ ។

ឆ្នាំនេះខែកក្តិកទឹកស្រកខ្លះ                            ជំនោរបក់ប៉ះនាសាខ្ញុំ
នាំក្លិនគន្ធាផ្កាសុខុម                                       ថែមនាំមិត្តខ្ញុំសុទ្ធកវី ។

រ៉ាយរ៉ាប់ពាក្យពេចន៍ឆ្លេចណែងណង            គុណធម៌សោតផងល្អឥតបី
ស្វាគមន៍រាក់ទាក់អ្នកចូលថ្មី                           លើកស្ទួយដែនដីភូមិកាព្យា ។

ស្តាយដោយគ្មានពេលក្រែលគួរសម            ឳខ្ញុំអើយខ្ញុំផ្តុំការងារ
មិនបានស្វាគមន៍Angkeara                             ឲ្យសក្តិសមជាកាព្យៈករ ។

No comments:

Post a Comment