Saturday, February 23, 2013
Thursday, February 21, 2013
Wednesday, February 20, 2013
Tuesday, February 12, 2013
Monday, February 11, 2013
កាព្យឆ្លើយឆ្លង (៨)
បងយកទ្រូងពាំងការពារស្រី លង់លុះផែនដីឆេះខ្ទេចផង់
ស្នេហ៍ស្មោះភក្តីមិនបោះបង់ មានរៀមត្រកងស្ម័គរួមខ្នើយ។
ស្តាប់បេះដូងបងនាងនឹងដឹង ថាប្រុសម្នាក់ហ្នឹងតែងដង្ហើយ
ចង់និត្យនៅក្បែរកែវត្រាណត្រើយ ឧ៍...ម្ចាស់ចិត្តអើយស្នេហ៍នាងមួយ។

ល្អណាស់គូស្នេហ៍បែរយល់ចិត្ត ប្រលោមលោមស្និទ្ធពិតគ្មានព្រួយ
លះបង់ជូនគ្នាមួយនិងមួយ ស៊ូរក្សាត្រួយពន្លកស្នេហ៍ ។
ខ្ញុំក៏សាទរ បវរជូន ក្នុងនាមបងប្អូនឈាមជាខ្មែរ
សូមមានសេរីកុំបីបែរ បានដល់គូស្នេហ៍ថែភក្តី ។
អាយុ វណ្ណៈ សុខៈ ពល សូមឲ្យបានដល់មង្គលសួស្តី
បានជោគជយានាលោកីយ៍ គ្រប់ទិន្នរាត្រីអវសានអើយ ។

អរគុណវណ្ណនីជាអនេក ដែលរួមរំលែកពាក្យឆ្លងឆ្លើយ
ថែមទាំងជូនពរមង្គលត្រើយ ក្នុងចិត្តបានស្បើយហើយត្រេកអរ។
ប្រហែលរង់ចាំជាតិថ្មីទៀត ជាតិនេះត្រឹមញាតិនឹងឆោមពណ៌
ឧ៍..អង្គារ៉ាល្អសែនល្អ ធីតាអង្គរកល្យាណី។

បញ្ចប់
21,11,2012
កាព្យឆ្លើយឆ្លង (៧)
សម្ដីផ្អែមល្ហែមខែបចិត្តស្រី ឱ្យលង់ស្នេហ៍ថ្លៃតាមសុបិន
រាប់រយឆ្នាំខែក៏មិនជិន បានត្រឹមសុបិនក៏មិនថា។
បើសិនបានថ្លៃមករួមខ្នើយ ម្ចាស់ស្នេហ៍អូនហ្អើយម្លេះសុខា
បើបានជាគូរលុះមរណា អូនផ្សងសច្ចាស្ម័គ្រមេត្រី។
ព្រះសូរ្យកុំយាងជួយត្រង់ត្រាប់ វាចាសាស័ព្ទរបស់ស្រី
ថានាងស្នេហ័ខ្ញុំលុះក្សិណក្ស័យ អ្នកជាសាក្សីជួយដឹងឮ។
រៀមក៏ច្នោះដែរស្ម័គថែផ្កា ភក្តីសច្ចាមិនបញ្ឈឺ
បើវះចិត្តបានបងមិនព្រឺ បញ្ជាក់នេះឬពិតស្មោះត្រង់។

កុំៗវះចិត្តណាអ្នកថ្លៃ សូមតែប្រណីកុំបោះបង់
ឱ្យស្រីឯកាណា៎ឆោមយង់ ខ្មាស់គេថាល្ងង់ងាយជឿចិត្ត។
អូនជឿអូនស្មោះតែបងមួយ ផែនដីរញ្ជួយមិនដល់រឹទ្ធិ
ផ្ទៃមេឃបាក់ធ្លាក់មិនភ័យភិត ឱ្យតែរស់ស្និទ្ធនឹងរៀមបង។
កាព្យឆ្លើយឆ្លង (៦)
នាងល្អទាំងរូបទាំងចរិយា សូម្បីនាមាដូចអប្សរ
សម្លេងពិរោះស្តាប់កំដរ សោតាចេញចរផ្ទៀងមិនណាយ។
ស្នាមញញឹមជាក់ដូចអប្សរា នាឋានសួគ៌ាខ្ពស់សែនឆ្ងាយ

នេត្រាស្រទន់មន្តស្នេហ៍រាយ ក្លិនក្រអូបសាយដូចម្លិះផ្កា។
បានត្រឹមតែលួចគួចបំណង មិនបានដូចប៉ងក្នុងចិន្តា
ស្រស់ឆោមលោមពណ៌អង្គារ៉ា ត្រឹមឃើញកន្និដ្ឋាក្នុងសុបិន។
បើសិនជាអាចហោះហើរបាន នឹងជួបកល្យាណកែវមាសឆ្អិន
ស្រឡោចស្រឡាបស្ងាបមួយសិន ប្រហើរតែក្លិនមិនឃើញខ្លួន។

ហិ..ហិ..បងលែបខាយលេងទេអង្គារ៉ាអើយ..
ហិហិហិ... Add friend ក៏មិនបានដែរ.. ហិហិហិ.. Friends 5,000 នាក់ជាងទៅហើយ ....
®អាណិតណាស់...
អង្គារ៉ាជាអ្នកជំនួញដ៏ពូកែ ហើយរស់នៅអាមេរិកឯណោះ។
ខ្ញុំបានជួបនាងម្តង កាលនាងមកលេងស្រុកខ្មែរ។
មិនដឹងថ្ងៃណានាងមកទៀតទេ...

កាព្យឆ្លើយឆ្លង (៥)
មិនហ៊ានទទួលទេអ្នកបង ពាក្យពេចន៍ណេងណងបែបកវី
តែប្អូនចង់ត្រងភ្ជាប់និស្ស័យ ចម្លងស្នាដៃជាកម្រង។
តម្រិះតិចតួចកួចមកផ្សំ ប្រមែប្រមុំផ្ដុំចងក្រង
សាបព្រោះពាក្យពេចន៍ជាបំណង ជាក់ស្បានខ្មែរផងគ្រប់ទិសទី។
សមាយោគពេចន៍លេចឃ្លោងឃ្លា តាក់តែងកាព្យាព្រោះសំភី
នាំអារម្មណ៍មិត្តឋានរមណីយ៍ ក្រេបផ្ចង់រាជនីដែនដីកាព្យ។
អត្ថន័យបំផុសរាល់គំនិត អ្នកអានដួចដិតអក្ខរាខាប
ក្បួនខ្នាតដូនតាចារប្រាយប្រាប់ លំអានរៀងរាបជាកេរ្ត៍ទុក។

ស្តាយណាស់ ស្តាយណាស់ប៉ះអ្នកថ្មី លលេងសំដីស្រីទ្រលុក
សុទ្ធតែវោហារមិនព្រាងទុក កាព្យាទំនុកសែនរណ្តំ ។
ឆ្នាំនេះខែកក្តិកទឹកស្រកខ្លះ ជំនោរបក់ប៉ះនាសាខ្ញុំ
នាំក្លិនគន្ធាផ្កាសុខុម ថែមនាំមិត្តខ្ញុំសុទ្ធកវី ។
រ៉ាយរ៉ាប់ពាក្យពេចន៍ឆ្លេចណែងណង គុណធម៌សោតផងល្អឥតបី
ស្វាគមន៍រាក់ទាក់អ្នកចូលថ្មី លើកស្ទួយដែនដីភូមិកាព្យា ។

ស្តាយដោយគ្មានពេលក្រែលគួរសម ឳខ្ញុំអើយខ្ញុំផ្តុំការងារ
មិនបានស្វាគមន៍Angkeara ឲ្យសក្តិសមជាកាព្យៈករ ។
Subscribe to:
Posts (Atom)