Friday, November 28, 2014

«ទិដ្ឋភាពស្រះស្រង់» (លំនាំភ្លេងមហោរី បទអណ្តើកស៊ីត្រកួន‌)

I- ផ្កាលំចង់ ត្រេចត្រង់ ចោមព្រលឹត
រហង់ ស្នាលស្និទ្ធ ជិតសារាយ។
II- លំអង កេសរ ផ្កាពណ៌ស្វាយ
មើលពី ចម្ងាយ ហាក់ស្ងៀមស្តាត់។
IR1- កន្លង់ រេរា ហើរឆ្វែលឆ្វាត់
ហាក់គួច ប្រតិព័ទ្ធ លំចង់ថ្លៃ។
III- ស្វាគមន៍ រាក់ទាក់ ជាក់មេត្រី
រេរាំ ល្វតល្វែ រាងស័ក្តិសម។
IR2- លោះលាយ ខ្ចាយពេចន៍ កិច្ចស្វាគមន៍
វិទសពណ៌ ដូចព្រំ មិនណាយគន់។
IV- រំលេច ណែងណង កម្រងមន្ត
កិរិយា ទន់ភ្លន់ គួរឲ្យស្រឡាញ់៕

3 comments:

  1. បទអណ្តើកស៊ីត្រកួន
    Anderk Si trokuon Khmer Mahori:

    http://youtu.be/YlaLQwH3kHU

    ReplyDelete
  2. ASKBB`s perform.
    មហោរី អណ្ដើកស៊ីត្រកួន mohori Ang…:

    http://youtu.be/gQ8xLeFBr-U

    ReplyDelete